Kravan Temple

ប្រាសាទក្រវាន់


ប្រាសាទក្រវាន់ មានទីតាំងនៅខែត្រសៀមរាប។ រហូតមកដល់សព្វថ្ងៃនេះ គេពុំទាន់ស្រាវជ្រាវដឹងច្បាស់ អំពីឈ្មោះដើមនៃប្រាសាទនេះនៅឡើយទេ។ តាមសៀវភៅបរទេសភាគច្រើនដែលស្តាប់ពុំច្បាស់ នូវសម្ដីនៃអ្នកស្រុកដើម ច្រើនសរសេរ ជាឈ្មោះ ក្រវាញ តែប្រជាជនទម្លាប់ហៅប្រាសាទនេះថា ក្រវាន់ ដែលជាឈ្មោះដើមឈើសម្បូរដុះនៅម្ដុំនោះ។ តាមសៀវភៅ វចនានុក្រមខ្មែរ របស់ពុទ្ធសាសនបណ្ឌិត្យ បោះពុម្ពលើកទី៥ ព.ស.២៥១១ គ.ស.១៩៦៧ ក្រវាន់ជាឈ្មោះឈើមួយប្រភេទ មានផ្កាក្រអូបឈ្ងុយ ស្រដៀងនឹងក្លិនចេកនួនទុំ។