Pheah Khan Temple

ប្រាសាទព្រះខ័ន


ប្រាសាទព្រះខ័នកសាងឡើងនៅក្នុងសតវត្សទី១២ ឆ្នាំ១១៩១ ដោយ​ព្រះបាទ​ជ័យវរ្ម័នទី៧ ដើម្បី​ឧទ្ទិសថ្វាយ​​ដល់​ ព្រះបិតា​របស់ ទ្រង់ ដោយ​មាន​រូប​សំណាក​ព្រះពោធិសត្វ​លោកេស្វរ ឈ្មោះជ័យ ​វរេប៌សូរ​ជា​តំណាង​ ។ រូប​សំណាក​ព្រះពោធិសត្វលោកេស្វរៈ​ក្នុង ​​​ព្រះពុទ្ធសាសនា​មហាយាន​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​សម័យ​ នោះ​​គោរព​បូជា​យ៉ាងខ្លាំង។ ប្រាសាទព្រះខ័ន​ឋិត​លើ​ផ្ទៃដី​ប្រមាណ​ជាង៥៦ហិចតា ហើយបើតាមសិលាចារឹកបង្ហាញថា ត្រូវបាន​កសាង​ឡើង​នៅ​សមរភូមិ​ ចុងក្រោយ ដែល​ព្រះបាទជ័យវរ្ម័នទី៧ (ទ្រង់​មាន​មរណនាម​ថា​មហាបរមសៅគត) ផ្ដួល​រំលំ​ពួក​ចាម ​ដោយ​មាន​ឈ្មោះ​ថា​ជា នគរជ័យ (ឯកសារ​ខ្លះ​ថា​ឈ្មោះជ័យស្រី)។



ប្រាសាទ​នេះ​ឋិត​នៅ២គីឡូម៉ែត្រ ខាង​ឥសាន​នៃ​ទីក្រុង​អង្គរធំ មានកំពែង៤ជាន់ ដែល​នៅ​កំពែង​ខាង​ក្រៅ​បច្ចុប្បន្ន​នេះ ព័ទ្ធ​ជុំវិញ​ដោយ​ព្រៃ គឺជា​កន្លែង​ដែល​ព្រះសង្ឃ និង​សិស្សស្នាក់​នៅ​ប្រាសាទ​នេះ។ នៅ​កំពែង​ជាន់ទី២ ជា​កន្លែង​គោរព​សាសនា។ ប្រាសាទ​កណ្ដាល​ជា​កន្លែង​ព្រះ​ពុទ្ធសាសនា ភាគ​ខាង​ជើង និង​ខាង​លិច គឺ​សម្រាប់​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា​គឺ​ព្រះវិស្ណុ និង​ព្រះឥសូរ​នៅ​ផ្នែក​ខាងជើង និង​នៅ​ផ្នែក​ខាងត្បូង​ជា​កន្លែង​សម្រាប់​បូជា​ចំពោះ​បុព្វការីជន។

នៅ​ពី​ខាង​កើត​ជិត​ប្រាសាទ​នេះ​មាន​វាល​មួយ​ហៅ​ថា​វាលរាជា ឬ​ព្រះ​រាជា​ដាក។ វាល​នេះ​មាន​បណ្តោយ​១៥០ម៉ែត និង​ទទឹង​១២០០ម៉ែត នៅ​ចម្ងាយ​ប្រហែល​៧០០ម៉ែត ខាង​ជើង​ប្រាសាទ នៅ​តាម​ផ្លូវ​ទៅ​ស្រុក​អង្គរធំ ដែល​មាន​ប្រាសាទ​សង់​ពី​ថ្ម​បាយក្រៀម​មាន​ឈ្មោះ​ថា​ប្រាសាទផ្ទុរ។