ប្រាសាទធម្មនន្ទ
ប្រាសាទធម្មនន្ទជាប្រាសាទបែបហិណ្ឌូ ចាប់ផ្ដើមកសាងឡើងនៅចុងសតវត្សទី១១ និងរួចរាល់នៅដើមសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០)។ ប្រាសាទនេះឋិតនៅខាងកើត ទ្វារជ័យនៃទីក្រុងអង្គរធំប្រហែល៥០០ម៉ែត្រ ក្បែរគ្នានឹងប្រាសាទ ចៅសាយទេវតា។
ប្រាសាទនេះមានរាង ចតុកោណ មានប្រាង្គបែរមុខទៅទិសខាងកើត មានគូទឹក និងកំពែង ដែលមានគោបុរៈពីរនៅខាងកើត និងខាងលិច ព្រមទាំងមានបណ្ណាល័យមួយនៅចំទិស អាគ្នេយ៍ផងដែរ។