ប្រាសាទ​ចុង​ស្រុក

ប្រាសាទចុងស្រុក​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ចុងស្រុក ឃុំចុងស្រុក ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មានចម្ងាយ​ប្រហែល ៣៨គ.ម ពីទីរួមខេត្តព្រៃវែង​។

ប្រាសាទ​នេះ​មាន​សភាព​ទ្រុឌ​ទ្រោម បាក់បែក ធ្វើ​ពី​ឥដ្ឋ និង ថ្មភក់ កសាងឡើង​នៅ​សតវត្យរ៍ទី៧។ នៅក្នុង​ប្រាសាទ​គេ​ឃើញ​មាន​សល់​នូវ​រូប​ព្រះ​គោ​មួយ​អង្គ​ធ្វើ​អំពី​ថ្មភក់ ជា​ប្រភេទ​ពោធិសាត់​មួយ​ដ៏​មាន​អំណាច​ខ្លាំង​ពូកែ​នា​សម័យ​កាល​នោះ។