ប្រាសាទជប់ពល

ប្រាសាទជប់ពលស្ថិតនៅក្នុងភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកដូនកែវ ខេត្តតាកែវ ចំងាយ៣,៥គីឡូម៉ែត្រភាគឦសានពីទីរួមខេត្តតាកែវ។ រមណីដ្ឋាននេះ​គឺ​ជា​បុរាណដ្ឋាន​ដែល​គួរ​ជា​ទី​ចាប់​អារម្មណ៍ ដែលមានគួទឹក ទន្លេអ៊ុំ បារាយណ៍ជាដើម។

សព្វថ្ងៃនេះ ខេត្តតាកែវនៅសល់ប្រាសាទបុរាណមួយចំនួនតូច។ ប្រាសាទជប់ពលនេះមានរាងការ៉េ ជ្រុង​នីមួយៗ​មាន​កំពស់​ប្រមាណ​១៣​ម៉ែត្រ ធ្វើអំពីឥដ្ឋដែលសព្វថ្ងៃនេះ គេឃើញមាននៅសល់តែតួប្រាសាទផ្នែកខាងក្រោមប៉ុណ្ណោះ។ នៅជុំវិញប្រាសាទមានគូទឹកព័ទ្ធជុំវិញដែលមានទំហំ ១៣០ម × ១៥០ម ប្រកប​ដោយ​ទឹក​ថ្លា​ធ្វេង។

នៅក្នុងតំបន់នេះមានបុរាណដ្ឋានជាច្រើន ជាពិសេស​ប្រព័ន្ធធារាសាស្រ្ត​ដែល​បុព្វបុរស​ខ្មែរ​បាន​គិត​គូ​ដល់​ការងារ​កសិកម្ម​ជាចម្បង ក្នុងនោះមានស្រះស្រង់មួយមានទំហំ ៧ម × ១០០ម ដែលអ្នកស្រុកនិយមហៅថាទន្លេអ៊ុំ។