ប្រាសាទ បាខែង
ប្រាសាទបាខែង ត្រូវបានកសាងឡើងជាងពីរសតវត្សរ៍មុនប្រាសាទអង្គរវត្ត បែបហិណ្ឌូ ក្នុងទម្រង់ជាប្រាសាទភ្នំ ដើម្បីឧទ្ទិសដល់ព្រះសិវៈ សង់នៅក្នុងយុគរុងរឿងបំផុត នៃតំបន់អង្គរ។
នេះជា ស្ថាបត្យកម្ម មួយ នៃរាជធានីថ្មី ដែលព្រះបាទយសោវរ្ម័ន បានកសាងឡើង នៅពេលព្រះអង្គ ប្ដូររាជធានី ពី ហរិហរល័យ ក្នុងតំបន់រលួស ដែលមានទីតាំងនៅភាគអាគ្នេយ៍។
ប្រាសាទបាខែង មានទីតាំងនៅលើកំពូលភ្នំ ដែលជាមណ្ឌលទេសចរ ចូលទស្សនា ទេសភាព ពេលថ្ងៃលិច និងគន់មើល កំពូលប្រាង្គប្រាសាទអង្គរវត្ត ផុសផុតចេញពីព្រៃ ដែលលាតសន្ធឹងវែងឆ្ងាយ ដាច់កន្ទុយភ្នែក។