ប្រាសាទព្រៃប្រាសាទស្ថិតនៅប្រហែល៨០០ម៉ែត្រទិសនិរតីនៃកំពែងអង្គរធំ និងទិសភូមិអង្គក្រៅ។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងអំពីថ្មភក់បែរមុខទៅទិសខាងកើត។ តាមបច្ចេកទេសស្ថាបត្យកម្ម និង ចម្លាក់ ប្រាសាទនេះគឺស្ថិតនៅក្នុរចនាបទបាយ័ន ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧។
ឈ្មោះរបស់ប្រាសាទនេះព្រៃប្រាសាទនេះគឺមានន័យដូចព្រៃដែរ ប៉ុន្តែគ្រាន់តែយកព្រៃមកដាក់ពីមុខប្រាសាទវិញ គឺមានន័យថាប្រាសាទដែលមានព្រៃដុះគ្របជុំវិញ។
ប្រាសាទនេះអ្នកស្រុកនៅភូមិអង្គរក្រៅហៅម្យ៉ាងទៀតថាប្រាសាទគោកប្រាសាទ។ ពាក្យគោកមានន័យថាទីទួលខ្ពស់ ពំនូលដី។