ប្រាសាទគោកបេង

ប្រាសាទគោកបេង ស្ថិតនៅក្នុងវត្តប្រាសាទជ័យព្រឹក្ស នៅក្នុងភូមិគោកបេង ឃុំកំពង់ប្រណាក់ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងអំពីថ្មបាយក្រៀម និងថ្មភក់ រវាងឆ្នាំ៩៣៦ និង ៩៥១ ដោយមេទ័ពម្នាក់ឈ្មោះគោក តាមបញ្ជារបស់ព្រះបាទជ័យវរ្ម័នទី៤។

នៅជិតប្រាសាទនេះមានដើមឈើបេងមួយយ៉ាងធំ។ ដូច្នេះហើយបានជា​ព្រះអង្គដាក់​ឈ្មោះ​ប្រាសាទនេះថាប្រាសាទគោកបេង។ សព្វថ្ងៃនេះមាននៅសេសសល់តែថ្មនៃប្រាសាទចាស់ៗខ្លះប៉ុណ្ណោះ។

ប្រាសាទនេះត្រួវបានស្ថាបនាឡើងវិញអំពីបេតុងនៅឆ្នាំ១៩៩៨។ ប្រាសាទថ្មីនេះ​មានកំពស់៨ម៉ែត្រ និង ទំហំ១២ម៉ែត្រការ៉េ។ នៅទីនោះមានព្រះពោធិសាត់ចំកណ្តាល ដែលជាកន្លែងគោរពបូជា។