ប្រាសាទភ្នំក្រោម
ប្រាង្គកណ្តាលឧទ្ទិសដល់ព្រះឥសូរ ខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ និង ខាងត្បូងឧទ្ទិសថ្វាយព្រះព្រហ្ម។ កំពូលនៃប្រាង្គទាំងនេះ បានដួលរលំអស់ហើយ។ ចំណែក កំពែងធ្វើអំពីថ្មបាយក្រៀម និង មានគោបុរៈនៅទិសខាងកើត។ មានអាគារវែងបីទៀត ដែលសង់ឡើង ទំនងទុកជាកន្លែងសំរាក គឺពីរនៅខាងត្បូង និង មួយនៅខាងជើង។ សព្វថ្ងៃនេះ អាគារទាំងនោះ នៅសល់តែគ្រឹះប៉ុណ្នោះ។
មានសំណង់រាងការ៉េ បួនទៀត នៅពីមុខប្រាង្គកណ្តាល បែរមុខទៅទិសខាងលិច ដែលមានទំនងជា ឈាបនដ្ឋាន។